សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា ការអះអាងនេះត្រូវបានធ្វើឡើងដោយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ាសាតុ កាន់ដា (Masato Kanda) ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍។ លោក ម៉ាសាតុ កាន់ដា បានមានប្រសាសន៍ ថា៖ «ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមជាសកល ការដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន គឺជាកត្តាចាំបាច់” ដោយលោកបានបន្ថែមថា ADB ប្តេជ្ញាគាំទ្រកម្ពុជា ខណៈកម្ពុជាស្វែងរកការផ្លាស់ប្តូរសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ជនក្រីក្រ និងងាយរងគ្រោះបំផុត»។ ក្នុងឱកាសកិច្ចពិភាក្សានោះ លោក ម៉ាសាតុ កាន់ដា និងលោក សម្តេច ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងចីរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន (ASEAN Power Grid) ដើម្បីបង្កើនលទ្ធភាពទទួលបាននិងសន្តិសុខថាមពល។ ជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា លោក កាន់ដា បានគូសបញ្ជាក់ពីសារៈសំខាន់របស់ប្រទេសកម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងបានកត់សម្គាល់ពីការពង្រឹងទំនាក់ទំនងរវាង ADB និងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។ …
ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងសាជាថ្មីអំពីភាពជាដៃគូរឹងមាំជាមួយកម្ពុជា
